**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

ក្រោយផ្ទុះជម្ងឺសារទឹកលើសត្វក្របីជាច្រើនក្បាលនៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ មន្ត្រីពេទ្យសត្វបានចុះព្យាបាលនិងទប់ស្កាត់

បន្ទាយមានជ័យ៖ ផ្ទុះជម្ងឺសារទឹកលើសត្វក្របីជាច្រើនក្បាលនៅសហគមន៍សត្វក្របីដ៏ធំក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃវាលទំនាបតំបន់២និងតំបន់៣ បឹងទន្លេសាប ។ចំណែកនៅឃុំតាអំស្រុកក្រឡាញ់ខេត្តសៀមរាបនិងឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបងជាប់ព្រំប្រទល់គ្នានោះក៏ផ្ទុះស្រដៀងគ្នាដែរ។បាតុហេតុនេះបាន កើតឡើងរយៈពេល១សប្តាហ៍មកហើយមកទល់ថ្ងៃនេះ ។

ដោយឡែកសម្រាប់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មន្ត្រីពេទ្យសត្វ(ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត) ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកនិងពេទ្យសត្វភូមិបានចុះទៅឆ្លើយតបហើយ។នេះបើតាមលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ ។

លោកបានឲ្យដឹងទៀតថា ក្រុមអន្តរាគមន៍ការិយាល័យសហការជាមួយលោក ឃ្លោក សារី ផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រះនេត្រព្រះ អាជ្ញាធរឃុំប្រាសាទ ភ្នាក់ងារសុខភាពសត្វភូមិ និងប្រជាកសិករជាម្ចាស់សត្វចំនួន ០៥គ្រួសារ នៅ៣ភូមិផ្សេងគ្នា គឺភូមិកំព្រាម, ភូមិចារ និងភូមិតាអំ  ឃុំប្រាសាទដែលមានសត្វក្របីសរុប ១៨៨ក្បាល បានធ្វើការដោះស្រាយរួមគ្នា។ក្នុងនោះមន្ត្រីក្រុមការងារបានរកឃើញថា មាន០៥គ្រួសារ ដែលមានក្របីសរុប ៥២ក្បាល ឈឺ២៣ក្បាល (ធ្ងន់ ០៣ក្បាល) ងាប់ ២០ក្បាល ។រយៈពេលឈឺមាន១សប្តាហ៍មកហើយ ដែលគេសង្ស័យជាជំងឺសារទឹក។

តាមទិន្នន័យចុងក្រោយមួយពីមន្ត្រីចុះប្រតិបត្តិការបានបង្ហើបថា ក្នុងចំណោមក្របី១០០ក្បាល មាន៨០ក្បាលបានឈឺជម្ងឺសារទឹក ។ប៉ុន្តែយុទ្ធនាការចុះព្យាបាលដោយមន្ត្រីនិងភ្នាក់ងារពេទ្យសត្វបានធ្វើអោយជម្ងឺសត្វក្របីបានជាសះស្បើយឡើងវិញបណ្តើរៗហើយ ។

លោកហ៊ុយ ទូច បានបញ្ជាក់ថា ជាវិធានការបច្ចេកទេស  ក្រុមការងារបានបែងចែកគ្នាជា០២ក្រុម ៖ ក្រុមទី១ ចុះទៅពិនិត្យព្យាបាលសត្វក្របីទាំង៥គ្រួសារបានចំនួន ២៣ក្បាល ដោយបានហៅប្រជាកសិករដែលមានចិញ្ចឹមសត្វក្របី គោ ផ្សព្វផ្សាយពីបច្ចេកទេស ដោយមិនត្រូវពិឃាត ឬបរិភោគសាច់សត្វក្របីដែលឈឺងាប់នោះឡើយ ។ត្រូវបំបែកសត្វឈឺចេញពីសត្វជា ,មិនត្រូវចងសត្វនៅកន្លែងក្តៅខ្លាំងនោះទេ ។ជាទិសដៅបន្ត ត្រៀមចុះបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀត នៅថ្ងៃបន្តបន្ទាប់ ។ទោះយ៉ាងណាក្នុងស្ថានភាពបឋម មន្ត្រីជំនាញពេទ្យសត្វអាចគ្រប់គ្រងជំងឺបាននេះ ។

លោកហ៊ុយ ទូច  បានឲ្យដឹងថា ការផ្ទុះជម្ងឺសារទឹកនេះ  វាបានរាលដាលនៅឃុំនៃស្រុក៣ជាប់ព្រំទល់៣ខេត្ត បន្ទាយមានជ័យ  សៀមរាបនិងបាត់ដំបងដែលជាសហគមន៍មានចិញ្ចឹមក្របីរាប់ពាន់ក្បាល ។ហេតុនេះ  ពេលក្របីវាផ្ទុះកើតជម្ងឺ   ពួកវានៅនឹងវាលពាសវាលពាសកាល ក្រៅក្រោល ដែលពិបាកខ្លាំងណាស់ក្នុងទប់ស្កាត់នូវការឆ្លងជម្ងឺ ។ ម្យ៉ាងទៀត បងប្អូនប្រជាកសិករម្ចាស់សត្វក្របី មិនសូវយល់ស្របឬស្តាប់តាមការណែនាំ ផ្សព្វផ្សាយ ការចុះចាក់វ៉ាក់សាំងរបស់មន្ត្រីឡើយ ។

លោកតោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៅការិយាល័យ   មន្ត្រីបានបែងចែកសម្ភារ បរិក្ខាបសុពេទ្យ និង ថ្នាំការពារជំងឺសារទឹកគោក្របី ថ្នាំព្យាបាលជូនដល់ផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង ០៩ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដែលការិយាល័យទើបទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនាពេលថ្មីៗនេះ ។បានចុះចាក់វ៉ាក់សាំងសារទឹកគោជូនប្រជារាស្ត្រនៅក្នុងភូមិអូរបីជាន់ ចាក់បាន២១៥ក្បាល៕

អត្ថបទដែលជាប់ទាក់ទង