ឯកឧត្តម ហេង សួរ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិក សមាជិកាគណបក្សឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិក សមាជិកាគណបក្សចំនួនប្រមាណជា ៧០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ ក៏បានជំរុញទៅដល់ សមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ៕