អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពផ្លូវគមនាគមន៍នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពផ្លូវគមនាគមន៍នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ដែលជាចំណងដៃថ្មីមួយទៀតជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកស្ទឹងត្រង់ ដែលប្រែក្លាយពីផ្លូវគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូDBST ប្រវែងជាង១៤គីឡូម៉ែត្រ តភ្ជាប់ពីឃុំអារក្សត្នោត ដល់ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
ក្នុងដំណើរបំពេញបេសកកម្មខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារបន្តចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ និងបានដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងគុណភាពសវាសាធារណ:តាមបណ្តាឃុំអារក្សត្នោត ឃុំទូលសំបួរ ឃុំខ្ពបតាងួន ឃុំព្រះអណ្តូង និងឃុំពាមកោះស្នារ ក្នុងស្រុកស្ទឹងត្រង់ផងដែរ ៕