ប្រជាពលរដ្ឋរស់នៅតំបន់ក្រោយ(បូកគោ) ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ទទួលបានសមិទ្ធផលផ្លូវបេតុងថ្មី សម្រួលដល់ការធ្វើដំណើរ
ព្រះសីហនុ៖ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រោយ(បូកគោ) ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលទទួលបានសមិទ្ធផលផ្លូវបេតុងថ្មី សម្រួលដល់ការធ្វើដំណើរ ពួកគាត់សប្បាចិត្តរីករាយ។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់លេខ២ មេភូមិ និងតំណាងក្រុមហ៊ុនទទួលការ ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង០១ខ្សែប្រវែង១១៤ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ២ បានលើកឡើងថាគាត់សប្បាយចិត្តរីករាយដែលថ្នាក់ដឹកនាំ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគិតគូរ ធ្វើផ្លូវបេតុងមួយខ្សែមានប្រវែង ១១៤ ម៉ែត្រដែលជាសមិទ្ធផលថ្មី គាត់ពេញចិត្តនិងរីករាយយ៉ាងខ្លាំង ព្រោះស្រួលរធ្វើដំណើរលែងពិបាកងាយស្រួលធ្វើដំណើរបានដោយសុវត្ថិភាព។
ក្នុងឱកាសចុះពិនិត្យនោះ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ បានសំណូមពរដល់ប្រជាពលរដ្ឋ សូមជួយថែរក្សាផ្លូវបេតុងថ្មី បើមានគ្រោះ មានថ្មជួយសម្អាតគ្នា កុំប្រកាន់គ្នារួមគ្នាសម្អាតឱ្យបានស្អាតដើម្បីឲ្យផ្លូវបេតុងថ្មីនេះប្រើប្រាស់បានគង់វង្សយូរអង្វែង៕