ឯកឧត្តម វេង សាខុន អញ្ជើញចុះជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា និងបងប្អូនសមាជិកគណបក្សនៅឃុំកោះសំរោង ស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ២០០នាក់។
អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទាំងអស់គ្នា។ ជយោ ! គណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ៕