នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ នឹងចូលរួមសង្កេតការណ៍ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។
ការចូលរួមសង្កេតការណ៍នេះ គឺធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងារ របស់ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម មកកាន់កម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែកក្កដា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕