**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ឯកឧត្តម នេត្រ ភក្ត្រា៖ ភ្នាក់ងារបក្សប្រជាជន ដើរតួនាទីសំខាន់ចូលរួមការពារដំណើរការនីតិវិធីបោះឆ្នោតស្របតាមច្បាប់ និងការពារសន្លឹកឆ្នោតពលរដ្ឋដែលស្រឡាញ់ គាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន លេខរៀងទី១៨

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា «ភ្នាក់ងារគណបក្សនយោបាយដើរតួនាទីសំខាន់ក្នុងការធានានូវដំណើរការជាប្រក្រតីភាពនិងភាពត្រឹមត្រូវតាមនីតិវិធីច្បាប់នៃដំណើរការបោះឆ្នោតនិងចូលរួមការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្របតាមនីតិវិធីកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។

ក្នុងឱកាសដែលឯកឧត្តមចូលរួមជាអធិបតីនៃកិច្ចប្រជុំពង្រឹងនិងបំប៉នបន្ថែមផ្នែកច្បាប់និងបច្ចេកទេសពាក់ព័ន្ធដល់ភ្នាក់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានគូសបញ្ជាក់ថាភ្នាក់ងារគណបក្សនយោបាយគឺជាតំណាងរបស់គណបក្សក្នុងការិយាល័យបោះឆ្នោត និងជាអ្នកការពារផលប្រយោជន៍របស់គណបក្សស្របតាមច្បាប់។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យភ្នាក់ងារគណបក្សនៃគណបក្សប្រជាជនកម្ពុជាដែលនឹងបំពេញការងារនៅតាមការិយាល័យបោះឆ្នោតទាំងអស់ក្នុងឃុំកំពង់ក្រែង ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ អនុវត្តច្បាប់និងនីតិវិធីដែលមានធរមានឱ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ សូមភ្នាក់ងារគណបក្សនយោបាយទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានជម្រាបជូនភ្នាក់ងារគណបក្សនយោបាយសម្រាប់ឃុំកំពង់ក្រែង ស្រុកទឹកឈូថា រយៈពេល ១៩ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃថាប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សាអ្វីឡើយ ដែលនេះបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមាន
ភាពរស់រវើក។ ចំណែកបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំគឺមានភាពសប្បាយរីករាយ គ្មានការព្រួយបារម្ភ និងគ្មានការភិតភ័យដូចការលាបពណ៌ របស់ក្រុមជនប្រឆាំងជ្រុលនិយមឡើយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅតែរយៈពេលមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ រសៀលដែលថ្ងៃសម្រេចចិត្តដ៏សំខាន់របស់ពលរដ្ឋខ្មែរជាង ៩,៧ លានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកទឆកឈូ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស ការពារសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង