អ៊ំស្រី មួង អេប ទទួលការព្យាបាលវះកាត់ដុំពកកទំហំធំជាច្រើនឆ្នាំ ដោយជោគជ័យ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំស្រី មួង អេប អាយុ ៦២ឆ្នាំ មានទីលំនៅនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម គាត់មានជំងឺដុំពកកទំហំធំជាច្រើនឆ្នាំមកហើយ ត្រូវបានក្រុមគ្រូពេទ្យTYDA បញ្ជូនមកព្យាបាលវះកាត់នៅផ្នែកត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈបានដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។