ឯកឧត្តមទេព វិរ: ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ផ្តល់ស្បៀងអាហារមួយចំនួនដល់អធិការខណ្ឌដង្កោ ដែលខិតខំបំពេញភារកិច្ចការពារប្រជាពលរដ្ឋបានល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម ទេព វិរ:ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយកសាលាគុនកម្ពុមហាវេទនៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2023បានផ្តល់ស្បៀងអាហារមួយចំនួនដល់អធិការខណ្ឌដង្កោ ដើម្បីជាការអរគុណចំពោះសមត្ថកិច្ចដែលខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក និងក្នុងរដូវកាលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២៣។
ឯកឧត្តម ទេព វិរៈបានមានប្រសាសន៍ថា ស្បៀងអាហារមួយចំនួននោះរួមមាន៖ សាច់, ទឹកសុទ្ធវីតាល់ ស្រាបៀរ និងទឹកសុទ្ធជាដើម។
ឯកឧត្តមចាត់សមត្ថកិច្ចមូលដ្ឋានគឺបានដើរតួនាទីសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបឯកឧត្តម និងក្រុមគ្រួសារបានសម្រេចផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួននៅថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានជំរុញដល់ប្រជាពលរដ្ឋដែលឈ្មោះបោះឆ្នោតទាំងអស់ត្រូវត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនពេញចិត្តអាចបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕