សម្តេច ម៉ែន សំអន ទទួលជួបសំណេះសំណាលជាមួយ លោក ម៉ក់ ហឺន និង ភរិយា និងក្រុមការងារ ដែលរស់នៅសហរដ្ឋអាមេរិក បានត្រលប់មកស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោត
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយ លោក ម៉ក់ ហឺន និង ភរិយា រួមជាមួយក្រុមការងារដែលរស់នៅសហរដ្ឋអាមេរិក បានត្រឡប់មកលេងស្រុកកំណើត និងមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ ខាងមុខនេះ ៕