ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ៥ពាន់នាក់ នៅស្រុកកៀនស្វាយ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលី៧ ឆ្នាំ២០២៣ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល រួមជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ប្រមាណ ៥,០០០នាក់ បានចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕