ឯកឧត្តម វ៉ា ថន អញ្ជើញចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកសំបូរ ដែលមាន សមាជិក សមាជិកាគណបក្សចូលរួមសរុបចំនួន ៦ពាន់នាក់
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ។
ពិធីបិទយុទ្ធនាការនេះក៏មានការចូលរួមពី សមាជិក សមាជិកាគណបក្ស សរុបចំនួន ៦,០០០នាក់ ហើយរួមគ្នាប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោត ៕