កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកាគណបក្សចូលរួមប្រមាណ ៥ពាន់នាក់ នៅទីលានវិមានឯករាជ្យខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ និងឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតនៃការជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្សប្រមាណ ៥ពាន់នាក់ នៅទីលានវិមានឯករាជ្យខេត្តកំពង់ស្ពឺ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងរយះពេល ២០ថ្ងៃពេញ ក្រុមការងារចុះជួយក្រុមជាន់ថ្នាក់ បានចុះតាមខ្នងផ្ទះ ដើម្បីណែនាំប្រជាពលរដ្ឋពី ពេលវេលា ទីតាំង ឯកសារ ដែលត្រូវយកទៅបោះឆ្នោត។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្រុមគ្រួសារគណបក្សប្រជាជន ទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន ផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើគណបក្សប្រជាជន ចូលរួមទាំងទៅបោះឆ្នោតជូនគណបក្សប្រជាជន។
ជាមួយគ្នានោះឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជន គឺដឹកនាំប្រកបដោយគោលនយោបាយ ច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ ដោយពឹងផ្អែកលើបទពិសោធន៍ដឹកនាំ។ រយៈពេល ៤៤ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បាននាំនូវការអភិវឌ្ឍ និងការរីកចម្រើនបន្ទាប់ពីកម្ពុជា បានឆ្លងកាត់បទពិសោធដ៏ជូរចត់កន្លងមក។
ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ CPP គឺបេ្តជ្ញាចិត្តបម្រើប្រជាជន និងបន្តអនុវត្តគោលនយោបាយបក្សដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ឯកឧត្តមបានរំលេចថា ក្រោមម្លប់នៃសន្តិភាព គណបក្សបក្សប្រជាជន បានប្រើឱកាសបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាជន ទូទៅមិនថា បងប្អូនកម្មករ កម្មការិនី មន្រ្តីរាជការ អាជីវករជាដើម ៕