ឯកឧត្តម វង សូត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកា ចូលរួមសរុបចំនួន ៥,២៦០នាក់ នៅស្រុកពញាក្រែក
ភ្នំពេញ៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក និងលោកជំទាវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិតនៅស្នាក់ការគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានវត្តមានក្រុមការងារគណបក្ស និងសមាជិក សមាជិកា ចូលរួមសរុបចំនួន ៥,២៦០នាក់ ប្រើប្រាស់រថយន្ដ ២៣២គ្រឿង, ក្រុមតន្ត្រី ៣វង់, ធុងបាស់ ៤៣គ្រឿង និងមីក្រូ ៧០គ្រឿង ៕