ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំសមាជិកបក្សប្រជាជនជាង ២៥០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្រុងបូកគោ ខេត្តកំពត
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ សមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសរុបជាង ២៥០០ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ នាថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣។
អ្នកចូលរួមបានបង្ហាញនូវទឹកមុខសប្បាយរីករាយ ពេញចិត្ត និងក្តីស្រឡាញ់ចំពោញគណបក្សប្រជាជនកម្ពុជា ជាពិសេសបង្ហាញការគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។
សមាជិកសមាជិកាទាំងអស់ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមឯកសារនានានិងសូមអញ្ជើញទៅ
បោះឆ្នោតនាថថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងសូមអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ នៅលើ សន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះ និងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។ ឯកឧត្តមបាន ថ្លែងថាដើម្បីចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សូមបងប្អូនអញ្ជើញទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕