ឯកឧត្តម សុខ លូ អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧
ភ្នំពេញ៖ នៅព្រឹកទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ដែលរៀបចំឡើងនៅទីតាំងវិមានឯករាជ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕