**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ មានអ្នកគាំទ្រចូលរួមជិត ១៦,០០០នាក់

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ បានថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១​ កក្កដា ឆ្នាំ២០២៣ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មហានក្ខត្តឫក្សនេះ និងសូមគោរពថ្លែងអំណរគុណជាមួយការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មាធិការគណៈបក្សគ្រប់ថ្នាក់ សមាជិកសមាជិការទាំងអស់នៃគណបក្សប្រជាជនកម្ពុជា និងបងប្អូនជនរួមជាតិក្នុងខេត្តដែលបានរួមគ្នាធ្វើពលីកម្ម ទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី នឹងការលះបង់ពេលវេលា មធ្យោបាយ ធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជាខេត្ត ចាប់តាំងពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ។

ឯកឧត្តម ញ៉ែម សំអឿន បានបន្តទៀតថា ការចូលរួមរបស់បងប្អូន បានញាំងឱ្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅយ៉ាងទូលំទូលាយ ស៊ីជម្រៅ គ្រប់ច្រកល្ហក ទូទាំងក្រុងស្រុក ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់​ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ សក្តិសមជាគណបក្ស ដែលបាននឹងកំពុងដឹកនាំប្រទេសជាតិ។

ថ្លែងនៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តម ជៀង អំ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តរតនគិរី​ បានសម្តែងនូវមនោសញ្ចេទនាសប្បាយរីករាយ​ និងសាទរចំពោះយុទ្ធនាការដែល ប្រព្រឹត្តទៅក្នុងបរិយាកាស ដែលប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម យ៉ាងល្អប្រសើរ ជាមួយការធានាបាននូវ ប្រក្រតីភាព ប្រសិទ្ធភាព នៃការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យក្នុងសង្គមជាតិ។​

ឯកឧត្តម ជៀង អំ បានបន្តថា ក្រៅពីការកសាង សមិទ្ធផលជូនជាតិ មាតុភូមិ គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិ ពិសេសក្នុងការដឹកនាំប្រទេស និងមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវ និងជាក់ស្ដែង ទើបប្រទេសជាតិ មានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា មានស្នាដៃធំៗ ជាប្រវត្តិសាស្ត្រជាច្រើន ទាំងខាងនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌។ គណបក្សប្រជាជនកម្ពុជា មាន
បទពិសោធន៍ ដឹកនាំគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋាន ឃុំ​ សង្កាត់។ គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្ស ប្រកបដោយសមត្ថភាពពិតប្រាកដ ក្នុងការបំពេញការងារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពគ្រប់បែបយ៉ាង ដោយផ្សារភ្ជាប់ និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋ​ និងដើម្បីប្រជាពលរដ្ឋ។

ឯកឧត្តម ជៀង អំ បានអំពាវនាវ​ដល់សមាជិក សមាជិកា​ របស់គណបក្សប្រជាជនទាំងអស់ សូមកៀរគរបងប្អូនសាច់ញាតិ​ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដែលមានលេខរៀងទី១៨ ដើម្បីបន្តបានសុខសន្តិភាព​ និងការអភិវឌ្ឍ​ រីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

សូមបញ្ជាក់ថា ក្នុងឱកាសឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានធ្វើយុទ្ធនាការធំៗចំនួន៣លើក ក្នុងនោះការហែក្បួនលើកទី១បានប្រើប្រាស់កម្លាំង មធ្យោបាយ និងវិធានការ សរុបគ្រប់ឃុំ សង្កាត់ ទាំង៥០ រួមមាន៖ រថយន្ត ចំនួន ១,០៩៩គ្រឿង, ម៉ូតូ ៥,៨៣៥គ្រឿង, មធ្យោបាយផ្សេងៗ ចំនួន ៧៤គ្រឿង និងអ្នកចូលរួមចំនួន ១៥,១៤១នាក់ ស្រី ៥,៧៦៤នាក់។ លើកទី២ នៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៣ បានប្រើប្រាស់កម្លាំង មធ្យោបាយរួមមាន៖ រថយន្ត ចំនួន ៦២៥គ្រឿង, ម៉ូតូ ៣,៩៩៨គ្រឿង, មធ្យោបាយផ្សេងៗចំនួន ២៩គ្រឿង និងអ្នកចូលរួមចំនួន ១២,៧៤៨នាក់ ស្រី ៤,៨៥៣នាក់​ និងលើកទី៣ នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ​ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទូទាំងខេត្តរតនគិរី មានអ្នកចូលរួមប្រមាណ ១៥,៩៥៦នាក់ ប្រើប្រាស់មធ្យោបាយរួមមាន៖ រថយន្ត​ចំនួន ៨៣៩គ្រឿង, ម៉ូតូ ៧,៣៣៣គ្រឿង, មធ្យោបាយផ្សេងៗចំនួន ៥២គ្រឿង។បន្ថែមពីនេះ ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាខេត្ត​ បានធ្វើសកម្មភាពប្រជុំ ផ្សព្វផ្សាយស្តីពីគោលនយោបាយនៅតាមមូលដ្ឋានឃុំ សង្កាត់ សរុបចំនួន ៧៨០លើក ដែលមានអ្នកចូលរួមសរុប ៨៣,៨៨៥នាក់ ស្រី ២១,០៧៦នាក់​ និងបានចុះជួបសំណេះសំណាលតាមខ្នងផ្ទះ ចែកខិតប័ណ្ណ និងផ្សព្វផ្សាយគោលនយោបាយ សរុបចំនួន ៤៥២លើក នៅគ្រប់មូលដ្ឋានឃុំ/សង្កាត់ ដែលមានអ្នកចូលរួម ៣៧,១៥៧នាក់ ស្រី ១៨,៧៤០នាក់ និងបានធ្វើការចាក់ផ្សាយតាមរយៈឃោសនស័ព្ទនៅតាមភូមិ ឃុំ សង្កាត់ បានចំនួន ៤៦៦លើក ៕

អត្ថបទដែលជាប់ទាក់ទង