លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានសមាជិក សមាជិកាគណបក្សទាំង ៣សង្កាត់ នៃក្រុងខេមរភូមិន្ទ ចូលរួមសរុបប្រមាណ ៣,៨០០នាក់
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន លើត អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកោះកុង។
ដោយមានការចូលរួមជាមួយ ឯកឧត្តម ,លោកជំទាវ ,លោក និងលោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សទាំង ៣សង្កាត់ នៃក្រុងខេមរភូមិន្ទសរុបប្រមាណ ៣,៨០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ៕