ឯកឧត្តម ប៊ូ ថារិន អញ្ចេីញដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ឃុំចំការអណ្ដូង ស្រុកចំការលេី ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ១,៣៥២នាក់
ភ្នំពេញ៖ ឯកឧត្តម ប៊ូ ថារិន អនុប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលេី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំការអណ្ដូង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ចេីញដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៧ នៅឃុំចំការអណ្ដូង ស្រុកចំការលេី ខេត្តកំពង់ចាម ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ១,៣៥២នាក់ (ស្រី ៩៣៤នាក់) មធ្យោបាយក្នុងការហែបិទយុទ្ធនាការរួមមាន៖ ឡានក្បួនធំចំនួន ០១គ្រឿង,គោយន្ដចំនួន ២២គ្រឿង, ឡាន Pick up ចំនួន ១២គ្រឿង, ឡានតូចចំនួន ២២គ្រឿង និងម៉ូតូចំនួន ១១០គ្រឿង។
ឯកឧត្តម ប៊ូ ថារិន បានអំពាវនាវប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត និងបានសម្តែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ សមាជិក-សមាជិកាបក្សទាំងអស់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងឃុំចំការអណ្ដូង ដែលបានខិតខំចូលរួមក្នុងការឃោសនាជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការ ៕