ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំសមាជិក សមាជិកាប្រមាណជិត ២ម៉ឺននាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តត្បូងឃ្មុំ។
ពិធីនេះរៀបចំឡើងនៅស្រុកមេមត់ ដោយមានសមាជិក សមាជិការចូលរួមប្រមាណជិត ២ម៉ឺននាក់។
បន្ទាប់ពីកម្មវិធីបិទ សមាជិក សមាជិកាតាមបណ្តាឃុំបានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទៅតាមមូលដ្ឋានរៀងៗខ្លួន ៕