**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

រុស្ស៉ីធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រខ្មៅ ក្រោយព្រមានចាត់ទុកកប៉ាល់ដឹកទំនិញនានា ដែលធ្វើដំណើរទៅអ៊ុយក្រែនកាត់តាមទីនោះ ជាគោលដៅយោធា

មូស្គូ៖ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសុក្រនេះ បានប្រកាសថា កងទ័ពជើងទឹករុស្ស៉ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រខ្មៅ ក្រោយវិមានក្រឹមឡាំងក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំងឡាយ ដែលធ្វើដំណើរទៅកាន់អ៊ុយក្រែនតាមផ្លូវទឹកនោះ ជាគោលដៅយោធា។

ក្រសួងការពារជាតិរុស្ស៉ី បានប្រាប់ថា នាវាបំពាក់មីស៉ីល១គ្រឿង នៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៉ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៃមីស៉ីលគ្រូសប្រឆាំងនាវា នៅឯតំបន់ភាគពាយព្យនៃសមុទ្រខ្មៅ ហើយកប៉ាល់ដែលជាគោលដៅ គឺត្រូវបានបំផ្លាញអំលុងការធ្វើសមយុទ្ធ ដោយសារ ការវាយប្រហារមីស៉ីលនោះ។

ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលផ្តល់សុវត្ថិភាពដល់ការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់ធញ្ញជាតិ ចេញពីអ៊ុយក្រែន វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមចាត់ទុកកប៉ាល់ដឹកទំនិញនានា ដែលមានគោលដៅធ្វើដំណើរទៅ អ៊ុយក្រែនតាមសមុទ្រខ្មៅ ជាគោលដៅយោធា។
ទោះជាបែបនេះក៏ដោយ អ៊ុយក្រែនបានអះអាងថា ខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ចេញពីតាមកំពង់ផែ នៅភាគខាងត្បូងប្រទេស បន្ទាប់ពីទីក្រុងមូស្គូសម្រេចដើរចេញពីកិច្ចព្រមព្រៀង។

ទីក្រុងកៀវបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (UN) រួមនិង បណ្តាប្រទេសក្បែរខាង ឱ្យជួយធានាសុវត្ថិភាពដល់ការធ្វើដំណើរដល់កប៉ាល់ដឹកទំនិញ តាមរយៈការធ្វើប្រតិបត្តិការល្បាតរួមគ្នា។
គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំមុន ក្រុមនាវាចម្បាំងរុស្ស៉ីបានបិទខ្ទប់កំពង់ផែនានារបស់អ៊ុយក្រែន រហូតទាល់តែភាគីទាំងពីរឯកភាពគ្នា លើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិខាងលើ ក្រោមការជួយសម្រុះសម្រួលពី UN និងតួកគី។ កិច្ចព្រមព្រៀងនោះ បានបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន សរុបជាង៣២លានតោន កាលពីឆ្នាំមុន ហើយបានជួយផ្តល់ភាពធូរស្រាល ដល់ប្រទេសមួយចំនួន ដែលប្រឈមបញ្ហាខ្វះខាតស្បៀងអាហារខ្លាំង ដូចជាអាហ្វហ្កានីស្ថាន ស៊ូដង់ និងយេម៉ែន ជាដើម៕

ប្រភព AFP

អត្ថបទដែលជាប់ទាក់ទង