**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

សហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំង និងកងម៉ារីនបន្ថែមទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ ដោយអះអាងថា ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការរឹបអូសនាវាពាណិជ្ជកម្ម

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាចម្បាំងបន្ថែម និងកងម៉ារីនរាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្កើនសន្តិសុខ បន្ទាប់ពីមានការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងរឹបអូសនាវាពាណាជ្ជកម្មនៅទីនោះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត លើការដាក់ពង្រាយក្រុមត្រៀមលក្ខណៈវាយប្រហារ ​​​និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ២៦ ទៅកាន់តំបន់ឈូងសមុទ្រ នេះបើយោងតាមមន្ត្រីអាមេរិក។ ក្រុម​ត្រៀម​លក្ខណៈវាយប្រហារ ​មាន​នាវាចំនួន​បីគ្រឿង ក្នុងនោះ​រួម​ទាំង​នាវា​វាយលុក​នាវាចម្បាំង USS Bataan ខណៈកម្លាំងបេសកកម្មជាធម្មតាមានទាហានម៉ារីនប្រមាណ ២,៥០០នាក់។ក្រៅពីនាវា USS Bataan ក្រុមនេះរួមបញ្ចូលទាំងនាវាចម្បាំងពីរផ្សេងទៀត USS Mesa Verde និង USS Carter Hall ។ ក្រុមនេះបានចាកចេញពីកំពុងផែ Norfolk រដ្ឋ Virginia កាលពីដើមខែនេះ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ការដាក់ពង្រាយនេះនឹងផ្តល់នូវ «ភាពបត់បែនកាន់តែច្រើន និងសមត្ថភាពកងទ័ពជើងទឹកនៅក្នុងតំបន់»។

គួរបញ្ជាក់ថា ការដាក់ពង្រាយនេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការបញ្ជូននាវាពិឃាត USS Thomas Hudner និងយន្តហោះចម្បាំង F-35 និង F-១៦ មួយចំនួនទៅកាន់តំបន់។ យន្តហោះ​វាយប្រហារ A-10 ក៏​បាន​ទៅ​ទីនោះ​ជា​ច្រើន​សប្តាហ៍ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អ៊ីរ៉ង់ផងដែរ។កាលពីដើមខែនេះ អ៊ីរ៉ង់បានព្យាយាមរឹបអូសយកនាវាដឹកប្រេងពីរគ្រឿងនៅជិតច្រកសមុទ្រ Hormuz ហើយបានបើកការបាញ់ប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង។ គោលបំណងនៃការដាក់ពង្រាយនេះគឺ ដើម្បីផ្តល់គម្របអាកាសសម្រាប់កប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹក Hormuz និងបង្កើនការមើលឃើញសកម្មភាពយោធានៅក្នុងតំបន់ជាដើម នេះបើតាមការអះអាងរបស់ភាគីសហរដ្ឋអាមេរិក៕

ប្រភព​ AFP

អត្ថបទដែលជាប់ទាក់ទង