ឯកឧត្ដម ហ៊ុន ម៉ានី ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត សូមប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសកម្ពុជា រៀបចំការបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ សូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។
សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ និយោជិត មន្ត្រីរាជការឈប់សម្រាកបីថ្ងៃ នៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោត៕