ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដម ម៉ៅ ប៊ុនធឿន ជាទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ដោយពុំយកប្រាក់បំណាច់មុខងារ
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្ដម ម៉ៅ ប៊ុនធឿន ជាទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ មានឋានៈស្មើរដ្ឋលេខាធិការ ដោយពុំយកប្រាក់បំណាច់មុខងារ។