ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំស្រី ទឹម គឹមសួ មានជំងឺទឹកចូលសួត
ភ្នំពេញ៖ អ៊ំស្រី ទឹម គឹមសួ អាយុ ៦៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងគួ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ អ៊ំស្រីមានជំងឺទឹកចូលសួត (Pulmonary edema) ត្រូវបានក្រុមគ្រូពេទ្យTYDA បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពេលនេះគាត់មានសភាពធូរស្រាលច្រើន និងអនុញ្ញាតអោយចេញទៅផ្ទះវិញហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។