លោកជំទាវ លឹម រស្មី អញ្ជើញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោត នៃមណ្ឌលបឋមសិក្សាពោធិ៍ទី ស្រុកសុីធរកណ្ដាល
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍ទី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោតលេខ១៦៨៧ នៃមណ្ឌលបឋមសិក្សាពោធិ៍ទី ក្នុងឃុំពោធិ៍ទី សង្កាត់ពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។
លោកជំទាវ លឹម រស្មី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃនេះ ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម ៕