សមត្ថកិច្ច កំពុងប្រមូលភស្តុតាង ចំពោះបុគ្គលណាដែលថតផ្សាយពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ដើម្បីចាត់វិធានច្បាប់
ភ្នំពេញ៖ ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់តាមហ្វេកប៊ុក នារសៀលថ្ងៃទី២៣ កក្កដានេះថា សមត្ថកិច្ច កំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណាដែលថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ឬបំផុសឲ្យអ្នកដទៃប្រព្រឹត្តអំពើបំពានច្បាប់នេះ ក្នុងបណ្តាញសង្គមនានា ដើម្បីចាត់វិធានច្បាប់ ដោយគ្មានការលើកលែង ។
សូមបញ្ជាក់ថា ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥ នាក់ ខណៈ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស មានចំនួនសរុប ២៣.៧៨៩ ការិយាល័យ៕