លទ្ធផលក្រៅផ្លូវការ៖ ខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រងបាន ៣/៣អាសនៈ
ភ្នំពេញ៖ បើយោងតាម មន្រ្តីជាន់ខ្ពស់របស់សាលាខេត្តព្រះសីហនុ បានឲ្យដឹងថា នៅខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចនឹងគ្រប់គ្រងបានទាំង ៣/៣អាសនៈតែម្តង។
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋប្រមាណជាង៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៕