លទ្ធផលក្រៅផ្លូវការ៖ ខេត្តប៉ៃលិន គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រងបានទាំង ១/១អាសនៈ
ភ្នំពេញ៖ បើយោងតាម លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា នៅខេត្តប៉ៃលិន គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចនឹងគ្រប់គ្រងបានទាំង ១/១អាសនៈតែម្តង។
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋប្រមាណជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៕