លទ្ធផលក្រៅផ្លូវការ៖ ខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលុប ដែលអាចនឹងគ្រប់គ្រងបានទាំង ៤/៤អាសនៈ
ភ្នំពេញ៖ បើយោងតាម ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលុប ដែលអាចនឹងគ្រប់គ្រងបានទាំង ៤/៤អាសនៈតែម្តង។
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋ ប្រមាណជាង៨៤ភាគរយបានទៅបោះឆ្នោត ៕