លទ្ធផលក្រៅផ្លូវការ៖ ខេត្តឧត្តរមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចគ្រប់គ្រងបាន ១/១អាសនៈ
ភ្នំពេញ៖ បើយោងតាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅខេត្តឧត្តរមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចគ្រប់គ្រងបាន ១/១អាសនៈ។
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៕