លទ្ធផលក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ
ភ្នំពេញ៖ បើយោងតាមព័ត៌មានពីគ្រប់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស បានបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រងបាន១២០អាសនៈ និងគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។
ចំនួនអាសនៈនៅតាមបណ្ដារាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ
២-បាត់ដំបង ទទួលបាន ៨/៨ អាសនៈ
៣-កំពង់ចាម ទទួលបាន ៩/១០អាសនៈ
៤-កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ
៥-កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ
៦-កំពង់ធំ ទទួលបាន ៥/៦ អាសនៈ
៧-កំពត ទទួលបាន ៦/៦ អាសនៈ
៨-កណ្ដាល ទទួលបាន ១០/១១ អាសនៈ
៩-កោះកុង ទទួលបាន ១/១ អាសនៈ
១០-ក្រចេះ ទទួលបាន ៣/៣ អាសនៈ
១១-មណ្ឌលគិរី ទទួលបាន ១/១អាសនៈ
១២-ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ
១៣-ព្រះវិហារ ទទួលបាន ១/១ អាសនៈ
១៤-ព្រៃវែង ទទួលបាន ១០/១១ អាសនៈ
១៥-ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ
១៦-រតនគិរី ទទួលបាន ១/១ អាសនៈ
១៧-សៀមរាប ទទួលបាន ៦/៦ អាសនៈ
១៨-ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ
១៩-ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ
២០-ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ
២១-តាកែវ ទទួលបាន ៨/៨ អាសនៈ
២២-កែប ទទួលបាន ១/១ អាសនៈ
២៣-ប៉ៃលិន ទទួលបាន ១/១ អាសនៈ
២៤-ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ
២៥-ត្បូងឃ្មុំ ទទួលបាន ៤/៤ អាសនៈ
សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៕