ឯកឧត្តម ហ៊ុន ម៉ានី អនុញ្ញាតឱ្យនាយកប្រចាំប្រទេស នៃមូលនិធិ ខនរ៉ាដ អាដេណៅអើ កមពុជា(KAS) កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតឱ្យលោក Jason Chumtong នាយកប្រចាំប្រទេស នៃមូលនិធិ ខនរ៉ាដ អាដេណៅអើ កមពុជា(KAS) កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការ ស.ស.យ.ក.។
កិច្ចប្រជុំបានផ្តោតទៅលើការណែនាំខ្លួនសមាសភាពថ្នាក់ដឹកនាំថ្មីរបស់មូលនិធិដែលទើបចូលកាន់តំណែងថ្មី លទ្ធភាពនៃកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំង២ ក៏ដូចជាការអញ្ជើញគណៈប្រតិភូ ស.ស.យ.ក.ចូលរួមកម្មវិធីផ្សេងៗនាពេលអនាគតផងដែរ៕