ឯកឧត្ដម ជា សុមេធី អរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ឯកឧត្ដម ជា សុមេធី បានលើកឡើងយ៉ាងដូច្នេះថា “ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ពុកម៉ែ បងប្អូន ក្នុងខេត្តព្រៃវែងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ប្រកបដោយស្មារតីគាំទ្រ ជាមួយទំនុកចិត្តសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំ នាំអោយការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។
ជាមួយគ្នានោះ ឯកឧត្ដម ជា សុមេធី ក៏បានជូនពរពុកម៉ែ បងប្អូនទាំងអស់ មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច៕