លោកជំទាវ មិថុនា ភូថង អរគុណចំពោះប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុកម៉ែ បងប្អូន លោកយាយលោកតា ក្មួយៗ បងប្អូនប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង បានលើកឡើងយ៉ាងដូច្នេះថា “នាងខ្ញុំ សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុកម៉ែ បងប្អូន លោកយាយលោកតា ក្មួយៗ បងប្អូនប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ប្រកបដោយស្មារតីចូលរួមគាំទ្រ ជាមួយទំនុកចិត្តនិងភាពសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំ នាំអោយការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។
ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង ក៏បានជូនពរពុកម៉ែ បងប្អូនទាំងអស់ មានសុខភាពល្អ សំណាងល្អ និងសេក្តីសុខគ្រប់គ្រួសារ ជាពិសេសសូមប្រកបទៅដោយជោគជ័យគ្រប់ភារកិច្ច ៕