ឯកឧត្តម វេង សាខុន អរគុណចំពោះ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងស្រុកតំបែរ និងស្រុកកំពង់សៀម ដែលបានខិតខំបំពេញភារកិច្ច និងកតព្វកិច្ចបានដ៏ល្អប្រសើរ
ភ្នំពេញ៖ យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៧ ប្រកាសដោយ គ.ជ.ប ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុក ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំ ព្រមទាំងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនថ្នាក់កណ្តាល និងថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សាខាបក្ស ក្រុមបក្ស និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលស្ថិតនៅក្នុងស្រុកទាំងពីរ ដែលបានខិតខំបំពេញភារកិច្ច និងកតព្វកិច្ចបានដ៏ល្អប្រសើរ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ភ្លូកទឹក ភ្លូកដី នៅក្នុងស្រុកទាំងពីរ ៕