សម្តេចតេជោបញ្ជាក់ថា បន្ទាប់ពីលាលែងតំណេងជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយ ជាប្រធានបក្សប្រជាជន ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីសម្តេចលាលែងតំណែងជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយ ជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ នារសៀលថ្ងៃទី២៦ កក្កដានេះ ។