សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមិនជ្រៀតជ្រែកការងាររបស់នាយករដ្ឋមន្ត្រីថ្មីឡើយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចមិនជ្រៀតជ្រែកការងារ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធលទ្ធផលបឋម នៃការបោះឆ្នោតនីតិកាលទី៧ និងការងាររៀបចំរាជរដ្ឋាភិបាលថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចតេជោបញ្ជាក់ទៀតថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ ៕