ឧត្តមសេនីយ៍ទោ ហួត សុធី ថ្លែងអំណរគុណចំពោះមន្ត្រីនគរបាលទាំងអស់ គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យទាំងមូល ដែលបានចូលរួម ថែរក្សាការពារសន្តិសុខ ក្នុងកិច្ចដំណើរ ការនៃការបោះឆ្នោត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ក្នុងនាមគណៈស្នងការ និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅ និងសូមសម្ដែងការ កោតសរសើរនូវវីរៈភាព ឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់ របស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទាំងអស់ ដែលបានចូលរួម ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងកិច្ចដំណើរ ការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងរយៈពេលចាប់ផ្ដើមរហូតដល់បាន បញ្ចប់ជាស្ថាពរ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ជួសមុខឱ្យថ្នាក់ដឹកនាំ គណៈស្នងការ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះ លោក-លោកស្រី, លោកនាយ-នាយរង និងមន្ត្រីនគរបាល ទាំងអស់ គ្រប់អង្គភាព ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមទទួលបានជោគជ័យបន្តទៀត និង ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕