**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ

រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​របស់​ចិន លោក Wang Yi ពិភាក្សា​ពីបញ្ហា​អ៊ុយក្រែន ​នៅ​តួកគី​ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយសមភាគីទួរគីនៅទីក្រុងអង់ការ៉ា និងបានជួបជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan កាលពីថ្ងៃពុធ ក្នុងដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានតែងតាំងមក។

ប្រទេសចិនបានតែងតាំងលោក Wang Yi ដែលជាអ្នកការទូតជើងចាស់ ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ ដោយបានដកអតីតតារាកំពុងរះឡើង លោក Qin Gang បន្ទាប់ពីអវត្តមានរយៈពេលមួយខែពីតួនាទីជិតកន្លះឆ្នាំក្នុងការងារ។

ប្រភពក្រសួងការបរទេសទួរគីបានឲ្យដឹងថា ការពិភាក្សារវាងលោក Wang Yi និងរដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan រួមមានស្ថានភាពចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

រុស្ស៊ីបានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួនលើគោលដៅគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី ដែលបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពសមុទ្រខ្មៅសម្រាប់ឆ្នាំមុន។

សហរដ្ឋ​អាមេរិក និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ជំរុញ​ឱ្យ​ចិន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​រុស្ស៊ី​ដើម្បី​ស្វែងរក​ការ​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន។ កាលពីដើមឆ្នាំនេះ ប្រទេសចិនបានចេញផ្សាយផែនការសន្តិភាព ១២ ចំណុច ដោយអំពាវនាវឱ្យមានការការពារជនស៊ីវិល និងអធិបតេយ្យភាពនៃប្រទេសទាំងអស់ឱ្យគោរព។

ការិយាល័យរបស់លោក Tayyip Erdogan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយលោក Wang Yi និងលោក Tayyip Erdogan បានសម្តែងក្តីសង្ឃឹមថា ប្រទេសទួរគី និងប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈដែលប្រទេសទាំងពីរមានតួនាទីសំខាន់នៅក្នុងបញ្ហាពិភពលោក និងតំបន់។

ប្រភព​ក្រសួង​ការ​បរទេស​តួ​ក​គី​បាន​ឲ្យដឹង​ថា លោក Hakan Fidan និងលោក Wang Yi ក៏​បាន​ប៉ះ​ពាល់​លើ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​តួ​ក​គី និង​ចិន​ផង​ដែរ។

ប្រភពបានបន្ថែមថា ការពិភាក្សារបស់ពួកគេរួមមាន ការចុះសម្រុងគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងច្រករបៀងកណ្តាល ក៏ដូចជាថាមពលនុយក្លេអ៊ែរ កសិកម្ម និងអាកាសចរណ៍ស៊ីវិលផងដែរ។

ប្រភពបានបន្តថា អ្នកការទូតកំពូលទាំងពីរបានពិភាក្សាអំពីស្ថានភាពរបស់ជនជាតិ Uyghurs ដែលភាគច្រើនជាជនជាតិភាគតិចមូស្លីមនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសចិន Xinjiang ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានលើប្រជាជន Uyghur នៃខេត្ត Xinjiang រួមទាំងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងជំរុំស្នាក់នៅ។ ចិន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង