**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឯកឧត្តម សាយ សំអាល់, ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានា ខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ កម្មវិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ពិធីបុណ្យចូលវស្សា គឺជាពិធីបុណ្យសាសនារបស់ខ្មែរតាំងពីដូនតា នៃបុព្វបុរសរបស់យើង ហើយបុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលជារដូវដែលមានភ្លៀងធ្លាក់ជោគជាំ ជាហេតុធ្វើឱ្យព្រះសង្ឃមិនបាននិមន្តចេញទៅបិណ្ឌបាត ព្រះសង្ឃមិនអាចត្រាចរណ៍បិណ្ឌបាតបានក្នុងរយៈពេល ៣ខែ ក្នុងនាមយើងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងប្រជាពុទ្ធបរិស័ទ្ធកាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកនូវសទ្ធាជ្រះថ្លាចូលរួមក្នុងវិស័យពុទ្ធសាសនា។

ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងកំឡុងពេលព្រះសង្ឃគ្រប់អង្គស្នាក់នៅក្នុងវត្តអារាមនានាក្នុងខេត្តព្រះសីហនុ មិនអាចនិមន្តចេញទៅបិណ្ឌបាតខាងក្រៅបាន និងតម្រូវឱ្យព្រះសង្ឃត្រូវខិតខំរៀនសូត្រ នូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅដល់មនុស្សគ្រប់ៗគ្នា ឱ្យកសាងតែអំពើល្អ មិនត្រូវបៀតបៀនសេចក្តីសុខអ្នកដទៃ ក្នុងវិស័យសាសនា។

ទេយ្យវត្ថុ និងទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន ៤១វត្ត ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តមានដូចជា៖
១-ទៀនវស្សា(១.៦សង់ទីម៉ែត្រ) ក្នុងមួយវត្ត ១គូរ
២-អង្ករ ក្នុងមួយវត្ត ១០០គីឡូក្រាម
៣-មី ក្នុងមួយវត្ដ ២កេសធំ
៤-ត្រីខកំប៉ុង ក្នុងមួយវត្ត ០២កេសធំ
៥-ទឹកត្រី ក្នុងមួយវត្ត ០៦យួរ
៦-ទឹកស៊ីអ៊ីវ ក្នុងមួយវត្ត ០៦យួរ
៧-ទឹកក្រូច ក្នុងមួយវត្ត ០៦កេស
៨-ខារ៉ាបាវ ក្នុងមួយវត្ត ០៦កេស
៩-ទឹកសុទ្ធ ក្នុងមួយវត្ត ១០កេស
១០-ទឹកដោះគោខាប់ ក្នុងមួយវត្ត ០២កេស
១១-ស្ករស ក្នុងមួយវត្ត ០៦គីឡូក្រាម
១២-តែ ក្នុងមួយវត្ត ៦កញ្ចប់
១៣-ព្រះសង្ឃនិមន្តតំណាងវត្តនីមួយៗក្នុងមួយអង្គ ទទួលបានស្លាដក១ និងបច្ច័យ ២០០,០០០រៀល
១៤-បច្ច័យប្រគេនវត្តទាំង៤១ ក្នុងមួយវត្ត ថវិកា ១,០០០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង