**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្តរតនគិរី។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានរបាយការណ៍បូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ដោយរបាយការណ៍បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ អនុវត្តផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ដោយប្រែក្លាយខ្លួនពី អ្នកគ្រប់គ្រង ទៅជា អ្នកផ្តល់សេវា ប្រកបដោយសីលធម៌វិជ្ជាជីវៈ ផ្ដោតលើចំណុចមួយចំនួនរួមមាន៖
១-ភាពងាយស្រួលក្នុងការយកសេវាទៅប្រើប្រាស់
២-ភាពគួរសម រួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា
៣-ការផ្ដល់ចម្លើយងាយយល់នៅក្នុងថេរវេលាដែលបានកំណត់ជាមុន
៤-ការផ្តល់ការបំភ្លឺរាល់ការទាមទាររបស់អ្នកប្រើប្រាស់សេវា។

របាយការណ៍ក៏បានលើកឡើងផងដែរ គោលនយោបាយភូមិឃុំមានសុវត្ថិភាពស្តីពីលក្ខណៈសម្បត្តិទី២ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ក្នុងនោះបទល្មើសកើតឡើងចំនួន ១០០លើក ពាក់ព័ន្ធលក្ខណៈសម្បត្តិ ៧ចំណុច របស់ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កម្លាំងបង្ក្រាបបាន ៩៧លើក ស្មើនឹង ៩៧% ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៨នាក់ ក្នុងនោះមាន៖
-បទល្មើសព្រហ្មទណ្ឌ កើតឡើង ២២លើក ធៀបនិងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១លើក បង្ក្រាបបាន ១៩លើក ឃាត់ខ្លួនជនសង្ស័យ ២៩មុខសញ្ញា។
-គ្រឿងញៀន បង្ក្រាបបាន ៦០លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ការបង្ក្រាបកើនឡើង ៣៣លើក ឃាត់ខ្លួនជនសង្ស័យ ៣០៧មុខសញ្ញា។
-ល្បែងស៊ីសង កើតឡើង ២លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ កើន ២លើក បង្ក្រាបបាន ២លើក ឃាត់ខ្លួនជនសង្ស័យ ៨នាក់។

ដោយឡែកលក្ខណៈសម្បត្តិទី៣ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖
-គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២៦លើក ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ថយចុះ ១៤លើក បណ្តាលអោយមនុស្សស្លាប់ ២៤នាក់ របួសធ្ងន់-ស្រាល ៥១នាក់ បានចុះបាញ់ល្បឿន ៤៦លើក និងចុះពិនិត្យជាតិអាកុលពេលយប់ចំនួន ៥លើក។ ទន្ទឹមគ្នានេះអាជ្ញាធរមានសមត្ថកិច្ចពាក់ ព័ន្ធបានចុះត្រួតពិនិត្យយានយន្តធ្វើដំណើតាមដងផ្លូវសរុបបានចំនួន ២,១០៩គ្រឿង ក្នុងនោះ អប់រំ ១១២គ្រឿង ពិន័យ ១៧គ្រឿង និងបានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោគបានចំនួន ៥០លើក មានអ្នកចូលរួមចំនួន ២,៨៥៧នាក់។

មានប្រសាសន៍បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តរតនគិរីនាឱកាសនេះ ឯកឧត្តម ប៉ាវ ហមផាន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលកន្លងមករបស់រដ្ឋបាលខេត្តរតនគិរី។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់លើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋានរួមមាន ការអប់រំ សុខាភិបាល ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងសេវាសាធារណៈចាំបាច់ដទៃទៀតដែល ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។ ត្រូវខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអោយអស់ពីលទ្ធភាព និង ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងយក ចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ពាក់ព័ន្ធ និងផលប៉ះពាល់នានាដែលបណ្ដាលមកពីបទល្មើសគ្រប់ប្រភេទ ជាពិសេសអំពើលួច ឆក់ ប្លន់ ចាប់ជំរិតយកប្រាក់ ការប្រើប្រាស់អាវុធខុសច្បាប់ និង ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដែលតែងតែកើតមានឡើង នៅតាមភូមិ ឃុំ សង្កាត់។

បន្តចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ឱ្យបានជាអតិបរិមានូវការចរាចរ ចែកចាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃ សារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាមភូមិ ឃុំ សង្កាត់។

ត្រូវជំរុញឱ្យមានការបំផុសចលនាចូលរួមសហការគាំទ្រពីវិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និងលើក កម្ពស់កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំក៏មានការឡើងធ្វើបទអន្តរាគមន៍ពីសំណាក់ លោក ស្នងការរងនគរបាលខេត្តពាក់ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ដោយឡែកលោកអភិបាលស្រុកវើនសៃ ក៏បានលើកឡើងផងដែរពី ចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលស្រុកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយបានពង្រឹងប្រជាការពារ ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និងលើក កម្ពស់កិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ទាក់ទងនិងការគ្រប់គ្រងបរិស្ថាន ប្រធានមន្ទីរបរិស្ថាន ក៏បានធ្វើបទអន្តរាគមន៍ ផងដែរ ដោយមន្ទីរបានខិតខំប្រឹងប្រែងគ្រប់គ្រងសម្រាម កាកសំណល់រឹង រាវ បានយ៉ាងល្អប្រសើរក្រោម
ការដឹងនាំរបស់ឯកឧត្តម អភិបាលខេត្តដោយបានដាក់ចេញនូវយន្តការអោយមន្រ្តីរាជការធ្វើជាគំរូ ៕

អត្ថបទដែលជាប់ទាក់ទង