ក្រសួងមហាផ្ទៃ ដាក់ឱ្យដេញថ្លៃ ស្ដីពីការផ្គត់ផ្គង់សម្ភាររបស់ពិរុទ្ធជន ទណ្ឌិត សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថាក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភាររបស់ពិរុទ្ធជន ទណ្ឌិត សម្រាប់ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងហាផ្ទៃ ដែលមាន អាសយដ្ឋានក្នុងទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (ឬទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៧២៦ ០៤៥)។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅវេលាម៉ោង០៩:០០ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅសាលប្រជុំក្រសួងមហាផ្ទៃ វេលាម៉ោង០៩:០០ ថ្ងៃទី០២ ខែសហា ឆ្នាំ២០២៣ នៅចំពោះមុខគណៈកម្មការ និងប្រធាន ឬអនុប្រធានក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ៕
ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖