ក្រសួងមហាផ្ទៃ ដាក់ឱ្យដេញថ្លៃការជួសជុលម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី ម៉ាស៊ីនព្រីនធ័រ និងម៉ាស៊ីនត្រជាក់ តាមបណ្តានាយកដា្ឋន និងអង្គភាពនានាចំណុះទឹស្ដីក្រសួង
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីជួសជុលម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី ម៉ាស៊ីនព្រីនធ័រ និងម៉ាស៊ីនត្រជាក់ តាមបណ្តានាយកដ្ឋាន និងអង្គភាពនានាចំណុះទីស្តីការក្រសួងមហាផ្ទៃផ្នែករដ្ឋបាលទូទៅ សម្រាប់ឆ្នាំ២០២៣។
ក្រសួងមហាផ្ទៃ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្ល និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន ក្នុងទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (ឬទាក់ទង តាមទូរស័ព្ទលេខ ០២៣ ៧២៦ ០៤៥)។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅវេលាម៉ោង១០:៤០ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅសាលប្រជុំក្រសួងមហាផ្ទៃ នៅវេលាម៉ោង១០:៤០ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅចំពោះមុខគណៈកម្មការ និងប្រធាន ឬអនុប្រធានក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ៕
ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖