ឯកឧត្តម វ៉ី សំណាង អនុញ្ញាតឲ្យក្រុមការងារ university college of medicine នៃប្រទេសកូរ៉េ ចូលជួបពិភាក្សាការងារក្នុងគោលបំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឲ្យក្រុមការងាររបស់ university college of medicine នៃប្រទេសកូរ៉េ ចូលជួបពិភាក្សាការងារក្នុងគោលបំណងបើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។
សូមបញ្ជាក់ជូនផងដែរថាគម្រោងនេះ ត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង ៣៧លានដុល្លារ៕