**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ

ឯកឧត្តម សួន រស្មី អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចែករំលែកស្តីពី”វិធីសាស្ត្រអធិការកិច្ច ការកសាងទម្រង់របាយការណ៍អធិការកិច្ច និងទម្រង់កំណត់ហេតុអធិការកិច្ច”

ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ​ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតី​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចែករំលែកស្តីពី”វិធីសាស្ត្រអធិការកិច្ច ការកសាងទម្រង់របាយការណ៍អធិការកិច្ច និងទម្រង់កំណត់ហេតុអធិការកិច្ច”។

កិច្ចប្រជុំផ្សព្វផ្សាយមានការចូលរួមពី ឯកឧត្តម​ លោក លោកស្រី ជាអគ្គាធិការរង​ ប្រធាននាយកដ្ឋាន​ អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ​ និងមន្ត្រីរាជការ​ទាំងអស់​ នៃអគ្គាធិការដ្ឋាន​ សរុប៦៤នាក់។

ជាកិច្ចដំបូង លោក​ ម៉ុត​ សារៈ​ ប្រធាននាយកដ្ឋានរដ្ឋបាល​ នៃអគ្គាធិការដ្ឋាន​ បានឡេីងអានរបាយការណ៍ពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សព្វផ្សាយចែករំលែកចំណេះដឹង។

ជាកិច្ចបន្ត ជាការធ្វេីបទបង្ហាញផ្សព្វផ្សាយចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងប្រធានបទដូចជា:
១-វិធីសាស្ត្រអធិការកិច្ច ធ្វេីបទបង្ហាញដោយ លោក ភួង ពិទូ អគ្គាធិការរង
២-ការកសាងទម្រង់របាយការណ៍អធិការកិច្ច ធ្វេីបទបង្ហាញដោយ លោក អោ សំបូរ អនុប្រធាននាយកដ្ឋាន
៣-ទម្រង់កំណត់ហេតុអធិការកិច្ច ធ្វេីបទបង្ហាញដោយលោក ទី រ៉ាណាត អគ្គាធិការរង។

ក្នុងឱកាសនោះ​ ឯកឧត្តម សួន រស្មី អគ្គាធិការ​ បានមានមតិថ្លែងថា​ ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយចែករំលែកចំណេះដឹង​ និងពិសោធន៍នៅថ្ងៃនេះ​ ក្នុងគោលបំណងសម្រាប់ការសិក្សាស្រាវជ្រាវឱ្យយល់ដឹងកាន់តែច្បាស់ពីការងារអធិការកិច្ច ដែលជាមូលដ្ឋាននៃការកសាងលិខិតបទដ្ឋានពាក់ព័ន្ធការងារអធិការកិច្ចឱ្យមានលក្ខណៈគត់មត់ គ្រប់ជ្រុងជ្រោយ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន ដែលជាកក្តាជំរុញអភិវឌ្ឍសមត្ថភាព និងបានជ្រួតជ្រាបស្វែងយល់កាន់តែច្បាស់​ពីការអនុវត្តការងារអធិការកិច្ចមុខងារសាធារណៈ។

ទន្ទឹម​នឹងនោះ​ ឯកឧត្តម​អគ្គាធិការ​ បានថ្លែងការកោតសរសេីរចំពោះ​ ឯកឧត្តម​ លោក​ លោកស្រី​ ដែលបានឡេីងមកធ្វេីបទបង្ហាញចែករំលែកចំណេះដឹង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​ទាំងអស់​នៃអគ្គាធិការដ្ឋាន​។

មុននឹងបញ្ចប់​ ឯកឧត្តម​អគ្គាធិការ​ បានណែនាំ​ និងសំណូមពរ​ ដល់​ មន្ត្រីរាជការ​ទាំងអស់​នៃអគ្គាធិការដ្ឋាន​ សូមបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់​ សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន​ដេីម្បីមានមូលដ្ឋានសម្រាប់កសាងលិខិតបទដ្ឋានគតិយុត្ត ពិសេសសម្រាប់អនុវត្តការងារអធិការកិច្ចមុខងារសាធារណៈ។

ជាចុងបញ្ចប់ ឯកឧត្តម​ សួន​ រស្មី​ អគ្គាធិការ បានប្រគល់លិខិតថ្លែងអំណរគុណចំពោះ លោក ទី រ៉ាណាត លោក ភួង ពិទូ និងលោក អោ សំបូរ ដែលបានធ្វេីបទបង្ហាញផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់លេីប្រធានបទទាំងបីខាងលេី ៕

អត្ថបទដែលជាប់ទាក់ទង