គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ១លើក កត្តាយាន ១លើក និងកត្តាផ្លូវ ១លើក៕