ក្រសួងអប់រំ ចំណាយថវិការ ៧០លានដុល្លារ ដើម្បីកែលម្អការអប់រំចំណេះទូទៅ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត គម្រោងកែលម្អការអប់រំ ចំណេះទូទៅដើម្បីលើកទិសដៅបន្ដ ។
សូមបញ្ជាក់ថាគម្រោងកែលម្អការអប់រំចំណេះទូទៅមានសុពលភាព និងចាប់ផ្តើមអនុវត្តសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០២២ និងត្រូវបញ្ចប់នៅឆ្នាំ២០២៦។ ថវិកាសរុបរបស់គម្រោងគឺ ថវិកាកម្ចីរបស់ធនាគារពិភពលោក ចំនួន ៦០លានដុល្លារ ថវិកា GPE ចំនួន ៩,២៥លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១លានដុល្លារ ។
កិច្ចប្រជុំនេះ បានផ្តោតលើចណុចដូចខាងក្រោម៖
– ត្រួតពិនិត្យវឌ្ឍនភាព ប្រចាំត្រីមាសរបស់គម្រោង ផ្អែកលើឧត្តមនានុវត្តនៃការអនុវត្តក្នុងគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងបន្តមកអនុវត្តក្នុងគម្រោងកែលម្អការអប់រំចំណេះទូទៅ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍សម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធិភាពដូចខាងក្រោម៖
– ចុះទៅសាលាឱ្យបានជាប់លាប់ ទើបដឹងពីសមិទ្ធកម្ម
– ការប្រជុំត្រីមាសរបស់គម្រោង គឺប្រជុំនៅសាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះស្រាយចំទិសដៅ
– ស្នើឱ្យមានការប្រជុំរួមគ្នា រវាងក្រសួង និងដៃគូដ៏ទៃទៀត ដើម្បីពិនិត្យពីការអនុវត្ត គម្រោងរួមគ្នា និងដោះស្រាយរួមគ្នា ៕