**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យកមួយចំនួន តាមបណ្តាវត្តទាំង១២ ក្នុងក្រុងក្រចេះ

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តក្រចេះ និងឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រគរ ឯកឧត្តម អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់ ឯកឧត្តម ងី ឡាយមិថុនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូឬស្សី នាព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យកមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមបណ្តាវត្តទាំង១២ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ នៅបរិវេណវត្តពោធិសត្ថារាម (ហៅវត្តហុងឡាំ) ភុមិអូរឬស្សី៣ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋាន ក្រុងក្រចេះ ព្រះសង្ឃ តាជី យាយជី គណកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលមានសមាសភាពចូលរួមសរុបចំនួន ១៣៦នាក់។

ក្នុងឱកាសនេះដែរឯកឧត្តម វ៉ា ថន បានមានមតិសំណេះសំណាល និងថ្លែងអំណរគុណ ដល់ប្រជាជពលរដ្ឋ និងព្រះសង្ឃ ក្នុងក្រុងក្រចេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ៨០% និងការគាំទ្រយ៉ាងពេញទំហឹង និងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តម វ៉ា ថន ក៏បានសូមគោរពអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅរបំផុតជូនចំពោះព្រះថេរានុថេរៈ គ្រប់ព្រះអង្គ និងពុក ម៉ែ ពូ មីង បងប្អូនប្រជាជនដែលបានផ្តល់នូវទំនុកចិត្ត ជឿជាក់ ស្រលាញ់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិ។

បន្ទាប់មកឯកឧត្តមប្រធាន ក៏បានប្រគេនដោយក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ, អង្ករ ១បេ, ទៀនតូច ២គីឡូក្រាម, ស្លាដក់ ១សម្រាប់, មី ២កេស, ភេសជ្ជ: ២កេស, ទឹកបរិសុទ្ធ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ, តែ ២កញ្ចប់, ស្ករស ៤កញ្ចប់ , ទឹកដោះគោ ១០កំប៉ុង, ប្រេងឆា ២ដប, ប៊ីចេង ២កញ្ចប់, អំបិលអ៊ីយ៉ូត ២កញ្ចប់, សាប៊ូ ១កញ្ចប់, បច្ច័យកសាង ៥០០,០០០រៀល និងបច្ច័យប្រគេនព្រះសង្ឃក្នុងមួយអង្គៗ បច្ច័យ ១០០,០០០រៀល តាជី យាយជី គណកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទទួលបាន៖ ក្រណាត់សរ ១ដុំ, ក្រម៉ា ១ និងថវិកា ៣០.០០០រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង