លោក ម៉ក់ ហឺន ជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមួយរូបរស់នៅអាមេរិក បានជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្ដីទីកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០។
ក្រោយពីបញ្ចប់ការសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងពីកិច្ចការងារមួយចំនួនជាមួយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ រួចហើយនោះ លោក ម៉ក់ ហឺន បានទស្សនាអគារប្រពៃណីតេជោសន្តិភាព មន្ទីរពេទ្យកងពល និងអគារពហុជំនាញកងពលតូចលេខ៧០ផងដែរ។
គួរជម្រាបថា លោក ម៉ក់ ហឺន បានមកប្រទេសកម្ពុជាជាលើកទី២ កាលពីសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកក៏បានបន្ដទស្សនកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តកែប និងខេត្តព្រះសីហនុ ជាដើមបន្ទាប់បែកពីប្រទេសកំណើតជាច្រើនឆ្នាំហើយនោះ៕